Ministry of Public Works and Transport signing of the infrastructure contracts

In the afternoon of October 14, 2016, H.E Sun Chanthol, Senior Minister, Minister of Public Works and Transport, signed the agreement on four infrastructure projects with three Chinese companies. The four agreement and contracts are as follows:

1. Framework Agreement with China Road and Bridge Corporation (CRBC) to construct a four-lane expressway from Phnom Penh to Sihanoukville.

2. Construction Contract with Shanghai Construction to build a bridge crossing the Mekong river in Krouch Chhmar-Stoeung Trang.The bridge has a total length of 1131 meters and a total width of 13.50 meters.

3. Supervision Consulting contract with Guangzhou Wanan Construction Supervision Company to supervise and monitor the quality of the construction of the bridge crossing the Mekong River.

4. Supervision Consulting contracts with Guangzhou Wanan Construction Supervision Company to supervise and monitor the quality of the rehabilitation of National Road No. 11.

In addition, the Construction Contract to rehabilitate National Road No. 11 from Neal Loeung to Thnal Totoeng was exchanged in front of Samdech Prime Minister and President Xi Jinping on October 13, 2016.

H.E Senior Minister instructed the three companies to pay close attention to the quality of the construction works.

នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៤ជាមួយក្រុមហ៊ុនចិនចំនួនបី។ កិច្ចព្រមព្រៀងចំនួនបួននោះរួមមានដូចខាងក្រោម:

១. កិច្ចព្រមព្រៀងក្របខណ្ឌជាមួយសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដើម្បីសាងសង់ផ្លូវល្បឿនលឿនដែលមានបួនខ្សែភ្នំពេញ-ខេត្តព្រះសីហនុ។

២. កិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុនសាងសង់សៀងហៃដើម្បីកសាងស្ពានឆ្លងកាត់ទន្លេមេគង្គនៅស្រុកក្រូចឆ្មារ-ស្ទឹងត្រង់។ ស្ពាននេះមានប្រវែងសរុបចំនួន១១៣១ ម៉ែត្រ និងទទឹងសរុបចំនួន ១៣,៥០ម៉ែត្រ។

៣. កិច្ចសន្យាផ្តល់ការប្រឹក្សាលើការត្រួតពិនិត្យ ជាមួយក្រុមហ៊ុនត្រួតពិនិត្យសំណង់ Guangzhou Wanan ដើម្បីត្រួតពិនិត្យគុណភាពសំណង់ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ។

៤. កិច្ចសន្យាផ្តល់ការប្រឹក្សាលើការត្រួតពិនិត្យ ជាមួយក្រុមហ៊ុនត្រួតពិនិត្យសំណង់ Guangzhou Wanan ដើម្បីត្រួតពិនិត្យគុណភាពនៃការស្តារផ្លូវជាតិលេខ១១ឡើងវិញ។

បន្ថែមពីលើនេះទៀត កិច្ចសន្យាសាងសង់ដើម្បីស្តារផ្លូវជាតិលេខ១១ឡើងវិញ ពីអ្នកលឿងទៅថ្នល់ទទឹងត្រូវបានធ្វើឡើងនៅចំពោះមុខសម្តេចនាយករដ្ឋមន្រ្តីនិងលោកប្រធានាធិបតីចិនXi Jinping ថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៦។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំឱ្យក្រុមហ៊ុនទាំងបីយកចិត្តទុកដាក់ឱ្យបានដិតដល់ចំពោះគុណភាពនៃការងារសាងសង់នេះ។

mpwt-signing-3 mpwt-signing-2mpwt-signing-4 mpwt-signing-5 mpwt-signing-1

0Shares